សេអ៊ូល៖ ជំងឺផ្លូវដង្ហើម MERS បានសម្លាប់មនុស្ស ៦នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីជំងឺនេះ បានផ្ទុះឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៥។
យោងតាមមន្ត្រីសុខាភិបាលរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦នាក់ និងអ្នកឆ្លងជំងឺបានកើនឡើងដល់ ៦៤នាក់ ខណៈដែលមនុស្សជាង ២៣០០នាក់ត្រូវគេដាក់នៅដាច់ដោយឡែក។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងអង្គការសុខភាពពិភពលោក បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះការរីករាលដាលនៃជំងឺនេះ៕
មតិយោបល់