ព័ត៌មានជាតិ

FIFA៖ រុស្ស៊ី ​និង​កាតា ​អាច​នឹង​បាត់​បង់​សិទ្ធិ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំ​ព្រឹត្តិការណ៍ ​World Cup​

ស្វីស៖ ប្រទេសរុស្ស៊ី និងកាតា ​អាច​នឹង​បាត់​បង់​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ការ​រៀប​ចំការ​ប្រកួត​ព្រឹត្តិការណ៍​បាល់​ទា​ត់​ពិភព​លោក ​World Cup ​បើ​សិន​ជារក​ឃើញ​ថា ​មាន​ករណី​សូក​ប៉ាន់​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ម្ចាស់​ផ្ទះ​។​

មន្ត្រីជាន់ខ្ពស់របស់ FIFA បានថ្លែងឲ្យដឹងនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ី និងកាតា អាចប្រឈមមុខនឹងការបាត់បង់សិទ្ធិធ្វើជាម្ចាស់ផ្ទះ សម្រាប់ World Cup 2018 និង World Cup 2020 ប្រសិនបើមានការស៊ើបអង្កេតបានរកឃើញថា មានករណីអំពើពុក​រលួយ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ម្ចាស់​ផ្ទះ​សម្រាប់​ព្រឹត្តិការណ៍​បាត់​ទាល់​មួយ​នេះ។​

​គួរបញ្ជាក់ផងដែរថា ការព្រមាននេះត្រូវបានធ្វើឡើងក្រោយពេលដែលផ្ទុះរឿងអំពើពុករលួយនៅក្នុងស្ថាប័ន FIFA ដែលមានមន្ត្រីជានខ្ពស់ជាច្រើនរូបពាក់ព័ន្ធ ជាមួយនឹងទឹកប្រាក់ ១៥០លានដុល្លារអាមេរិក៕

fifa

មតិយោបល់