ចិន៖ អាជ្ញាធរចិនបានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា មានសាកសពចំនួន ៤៣២នាក់ ត្រូវបានរកឃើញ ខណៈដែលបាត់ខ្លួនមនុស្ស ១០នាក់ នៅក្នុងហេតុការលិចនាវាដឹកអ្នកដំណើរប្រមាណជា ៤៥៦នាក់ នៅក្នុងទន្លេ Yangtze River។
គួរបញ្ជាក់ផងដែរថា ក្រោយពីលិចនាវា ដឹកអ្នកដំណើរនៅក្នុងទន្លេ Yangtze River មក រដ្ឋាភិបាលចិន បានបញ្ជាក់ឲ្យក្រុមជួយសង្គ្រោះ ទាហារ និងកងកម្លាំងជាច្រើននាក់ចូលរួមជួយប្រតិបត្តិការជួយសង្គ្រោះ ស្វែងរកមនុស្ស និងស្រងនាវា ដោយក្នុងនោះមាននាវា ១៥០គ្រឿង ត្រូវបានប្រើនៅក្នុងប្រតិបត្តិការ ជាមួយនឹងទាហារ និងកងកម្លាំង ជិត៥ពាន់នាក់៕
មតិយោបល់