iOS 9 ចេញផ្លូវការ និងដាក់ឲ្យប្រើនៅខែក្រោយ

នៅក្នុងព្រឹត្តិការណ៍ WWDC 2015 ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iOS 9 ជាផ្លូវការ និងដាក់ឲ្យប្រើសាកល្បងនៅក្នុងខែកក្កដា ដើម្បីឲ្យដឹងពីចំណុចខ្វះខាត និងចម្លោះប្រហោងមួយចំនួន។

iOS 9 ត្រូវបាន Apple បញ្ជាក់ថា មានលក្ខណៈល្អប្រសើរជាង iOS មុនៗ ដោយវាត្រូវបានបញ្ចូលនូវបច្ចេកវិទ្យាថ្មីៗជាច្រើន ក្នុងនោះមានដូចជាងការ Search, Siri និង ថ្មកាន់បានយូរជាងមុនរហូតដល់ ៤ម៉ោង ហើយទំហំនៃការ Update ត្រូវបានកាត់បន្ថយពី 4,6GB នៅលើ iOS 8 មកនៅត្រឹម 1,3GB។
គួរបញ្ជាក់ផងដែរថា ចាប់ពី iPad 2, iPad 3, iPad 4, iPad Air, iPad Air 2, iPad mini, iPad mini 2, iPad mini 3, iPhone 5, iPhone 5C, iPhone 5S, iPhone 6, iPhone 6Plus, iPod Touch 5 និងជាចុងក្រោយគឺ iPhone 4S សុទ្ធតែអាច Update ប្រើ iOS 9 បាន៕

image

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *