ព័ត៌មានជាតិ

ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើម MERS នៅកូរ៉េខាងត្បូងកើនដល់ ៧នាក់

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះថា ចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមជ្ឈឹមបូព៌ា (MERS) បានកើនឡើងដល់ ៧នាក់ ខណ:ដែលចំនួនអ្នកឆ្លងបានកើនឡើងដល់ ៩៥នាក់។

mers2

យោងតាមសំដីរបស់រដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថានៅថ្ងៃច័ន្ទម្សិលមិញនេះ មានអ្នកស្លាប់ដោយសារជំងឺ MERS ម្នាក់ និងអ្នកឆ្លង ៨នាក់ ដែលធ្វើឲ្យតួលេខអ្នកស្លាប់កើនឡើងដល់ ៧នាក់ និងអ្នកឆ្លងកើនឡើងដល់ ៩៥នាក់។

mers-korea

គួរបញ្ជាក់ផងដែរថា សាលារៀនជាច្រើនកន្លែងត្រូវបានបិទទ្វារ ហើយខណ:រដ្ឋាភិបាលកូរ៉េខាង ត្បូងបានប្រកាសសង្គ្រាមជាមួយនឹងជំងឺនេះ ព្រោះវាបានធ្វើឲ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងទេសចរជាតិ៕

MERS

mers-infographic-data

មតិយោបល់