ពោធិ៍សាត់ៈ នៅវេលាម៉ោង ១០និង៤២នាទីព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ មានករណីធ្វើអត្តឃាត(ចងក) ចំណុចស្ទឹងខៀវ ស្ថិតនៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត សពជនរងគ្រោះឈ្មោះ វ៉ុន សុខជា ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានយកខ្សែក្រណាត់អង្រឹងពណ៌ខ្មៅប្រវែងជាង ១ម៉ែត្រ យកទៅចងជាប់ជាមួយនិងដើមក្រខុប។
មូលហេតុ៖ ខឹងម្តាយស្តីឲ្យបន្តិចបន្តួចរឿងបើកថ្នាំឲ្យលេបខុសពីលើកមុន (ជនរងគ្រោះមានស្មារតីមិនប្រក្រតី មានជំងឺសសៃប្រសាទ) ក្រោយត្រួតពិនិត្យកោសល្យវិច័យរួច ត្រូវបានក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


មតិយោបល់