ភ្នំពេញ៖ មានហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើងនៅវេលាម៉ោងប្រមាណជា ២២៖៣០នាទីយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ដោយសារប្រទះឃើញសាកសពបុរសជនជាតិចិនម្នាក់ វ័យប្រហែលជា ៤០ឆ្នាំ នៅបុរី NEW TOWN ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ពោធិ័សែនជ័យ។
អាជ្ញាធរក្នុងតំបន់បានបញ្ជាក់ឲ្យដឹងថា តាមការពិនិត្យសាកសព មានស្នាមរងរបួស នៅចំក្បាលពីចំហៀង រយះពីរកន្លែង ដូចជាត្រូវកាប់ដោយពូថៅ ប៉ុន្តែមិនទាន់អាចសន្និដ្ឋានបាន ព្រោះពុំបានរកឃើញភស្ដុតាងជាក់ស្ដែងនៅកន្លែងកើតហេតុ។ មិត្តភ័ក្តិរបស់សព បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ កៅ ស៊ីងហុង មុខរបរ ជាមេការសំណង់នៅក្នុងបុរី NEW TOWN ដោយនៅមុនពេលកើតហេតុ ជងរងគ្រោះបានកើតមានទំនាស់ជាមួយនឹង កម្មករសំណង់ជួសជុលផ្ទះ ប៉ុន្តែករណីនេះ អាជ្ញាធរមិនទាន់កំណត់ និងសន្និដ្ឋានអ្វីទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់