ព័ត៌មានជាតិ

ពលរដ្ឋហុងកុងចង់ផ្ដាច់ខ្លួនពីចិន តាមរយៈការតវ៉ាជ្រើសរើសមេដឹកនាំថ្មី

ហុងកុង៖ ពលរដ្ឋហុងកុងបានផ្ទុះការតវ៉ាជាថ្មី បន្ទាប់ពីកិច្ចពិភាក្សាលើការបោះឆ្នោតជ្រើសរើសមេដឹកទីក្រុងហុងកុង នាឆ្នាំ ២០១៧ មិនទទួលបានផ្លែផ្កាដូចការគ្រោងទុក ដូចអ្វីដែលពួកគេបានទាមទារ។

ពលរដ្ឋហុងកុង បាននាំគ្នាតវ៉ាបានមានការបោះឆ្នោតជ្រើសរើសមេដឹកនាំខ្លួនដោយសេរី ព្រោះពួកគេបញ្ជាក់ថា ស្ថិតក្រោមការសម្រេចចិត្ដរបស់ចិន ករណីរំលោភបំពាន និងការប្រព្រឹត្ដអំពើពុករលួយនៅតែមានដដែល ប៉ុន្តែទង្វើនេះ ត្រូវបានក្រុមអ្នកវិភាគយល់ឃើញថា ហុងកុងពិតជាចង់ផ្ដាច់ខ្លួនពីចិន និងមិនចង់នៅក្រោមការគ្រប់គ្រង ដឹកនាំដោយប្រទេសមហាអំណាចមួយនេះទៀងឡើយ។
បន្ទាប់ពី ក្រុមបាតុកររាប់រយនាក់ បាននាំគ្នាមកតវានៅក្រៅអគាររដ្ឋាភិបាលទីក្រុង រដ្ឋាភិបាលទីក្រុងហុងកុង បានប្រកាសព្រមាន មិនឲ្យកើតមានអំពើហឹង្សា និងមិនលើកលែងឲ្យជនដែលបង្កជម្លោះឡើយ ស្របពេលដែលមនុស្ស ១០នាក់ត្រូវចាប់ខ្លួនសង្ស័យថាជាអ្នក ផលិតគ្រឿងផ្ទុះ៕

មតិយោបល់