ព័ត៌មានជាតិ

បុរសដំបូងគេនៅថៃ ត្រូវបាករកឃើញឆ្លងជំងឺផ្លូវដង្ហើម MERS

បាងកក៖ នៅល្ងាចថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៥ ម្សិលមិញនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ

លោក Rajata Rajatanavin បានថ្លែងនៅក្នុងសន្និសិទសារព័ត៌មានមួយថា មានមានបុរសម្នាក់មកពីមជ្ឈឹមបូព៌ា បានធ្វើតេស្តរកឃើញវិជ្ជមាន ជំងឺផ្លូវដង្ហើម MERS ដែលជាករណីដំបូងគេបំផុតសម្រាប់ប្រទេសថៃ។
យោងតាមការបញ្ជាក់របស់លោក Rajata Rajatanavin បានឲ្យដឹងថា បុរសនោះមានវ័យ ៧៥ឆ្នាំ បានធ្វើតេស្តវិជ្ជមានជំងឺផ្លូវដង្ហើម MERS ខណៈដែលមនុស្ស៣នាក់ផ្សេងទៀត ត្រូវបានគេដាក់ឲ្យដាច់ដោយឡែកពីគេ។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើមបានសម្លាប់មនុស្ស២៤នាក់ និងមនុស្សជាង ១៦៦នាក់បានឆ្លងនៅប្រទេសកូរ៉េខាងត្បួង៕

បុរសដំបូងគេនៅថៃ ត្រូវបាករកឃើញឆ្លងជំងឺផ្លូវដង្ហើម MERS

មតិយោបល់