រាជធានីភ្នំពេញ ថ្ងៃទី 22 ខែមិថុនាឆ្នាំ 2015 - ក្នុងនាមជាក្រុមហ៊ុនដំបូងគេនៅកម្ពុជាដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុន Smart Axiata ត្រូវបានគេទទួលស្គាល់ និងទទួលបានពានរង្វាន់ពីក្រុមហ៊ុន Frost & Sullivan។ ក្រុមហ៊ុន Smart ទទួលបានពានរង្វាន់ជាក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ដែលរីកលូតលាស់ឆ្នាំ 2015 ពីក្រុមហ៊ុន Frost & Sullivan នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក!
“ក្រុមហ៊ុន Smart Axiata គឺជាក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទដៃដែលលូតលាស់លឿនបំផុត នៅក្នុងទីផ្សារនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក និងជាក្រុមហ៊ុនទូរស័ព្ទចល័តធំបំផុតទីពីរនៅក្នុងប្រទេសកម្ពុជា។ នៅក្នុងទីផ្សារមួយដែលប្រជែងដោយដៃរគូរខ្លាំងៗ ជាច្រើន ក្រុមហ៊ុនSmart ទទួលបានភាពជោគជ័យតាមរយះសេវាទូរសព្ទ័ស្មាតហ្វូននានា បានជួយឱ្យ Smartបង្កើនប្រាក់ចំណូលរហូតដល់ 48% ។ យន្តការត្រួតពិនិត្យការចំណាយ មានប្រសិទ្ធិភាពយ៉ាងឆាប់រហ័ស បានបង្កើនប្រាក់ចំណូល លើការចំណេញយ៉ាងសន្ធឹកសន្ធាប់។ ជារួម វាជាឆ្នាំគំរូមួយ សម្រាប់ក្រុមហ៊ុន Smart Axiata លើដំណើការអាជីវកម្ម” ដែលជាហេតុជំរុញអោយ Avinash Sachdeva ជាអ្នក វិភាគឧស្សាហកម្មជាន់ខ្ពស់ ICT របស់ក្រុមហ៊ុន Frost & Sullivanនៅតំបន់អាស៊ី ប៉ាស៊ីហ្វិក បានសង្ខេបការសម្រេចចិត្តរបស់ខ្លួន លើការផ្តល់ពានរង្វាន់ជូនក្រុមហ៊ុន Smart ។
លោក ថូម៉ាស ហ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានឱ្យដឹងថា: “យើងខ្ញុំតំណាងក្រុមហ៊ុន Smart មានមោទនភាពក្រៃលែង ដោយបានទទួលពានរង្វាន់មួយដ៏មានកិត្យានុភាព! វាបានបង្ហាញថា Smart មានការទទួលស្គាល់នាំមុខគេលើវិស័យឧស្សហកម្មនេះ និងនៅអាស៊ីផងដែរ”។ លោកបានបន្ថែមទៀត: “សូមអរគុណយ៉ាងជ្រាលជ្រៅដល់ អតិថិជន Smart ដៃគូរអាជីវកម្ម បុគ្គលិក ភាគីពាក់ព័ន្ធ និងមិត្តភក្តិទាំងអស់ សម្រាប់ការជឿទុកចិត្តនិងការគាំទ្រចំពោះយើង! យើងរីករាយក្នុងការ ភ្ជាប់ទំនាក់ទំនងអ្នក ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក! ជាមួយនិងភាពជោគជ័យជាច្រើនដែលនៅពីក្រោយខ្នងរបស់យើង បានលើកទឹកចិត្តយើងខ្ញុំ បង្កើនគំនិតច្នៃប្រឌិតថ្មី និងតួនាទីជាអ្នកដឹកនាំអភិវឌ្ឍន៍ នៃវិស័យទូរគមនាគមន៍នៅកម្ពុជា” ។
មតិយោបល់