សៀមរាប៖ ស្ត្រីម្នាក់ជាម្ចាស់ចំការដំឡូងខ្នាតតូចត្រូវបានកម្មករអាករនឹងកាំបឹតស្លាប់ប្លន់យកម៉ូតូមិនបានសំរេចហើយរត់គេចខ្លួនបាត់ស្រមោលខណៈស្ត្រីជនរងគ្រោះប្រតាយប្រតប់រត់ស្រែកហៅអោយគេជួយ។ហេតុការប្លន់នេះកាលពីវេលាម៉ោង១០នឹង៣០នាទីព្រឹកថ្ងៃទី២៣ខែមិថុនាឆ្នាំ២០១៥នៅរោងចាំចំការស្ថិតនៅក្នុងភូមិឃុនរាម ឃុំ ឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោក ឡុងសំណាង អធិការងទទួលបន្ទុកព្រហ្មទណ្ឌបានអោយដឹងថាជនរងគ្រោះឈ្មោះតឿន ចាម ភេទស្រីអាយុ៣៨ឆ្នាំមានមុខរបជាអ្នកធ្វើចំការមានកូន៣នាក់តូចៗស្រី២ប្រុស១និងប្តីឈ្មោះ សេម ឆាង មានទីលំនៅភូមិកើតហេតុខាងលើ។ជនសង្ស័យឈ្មោះ អា ក្របី មិនស្គាល់ត្រកូលជាកម្មករស៊ីឈ្នួលដាំដំឡូងបានយកកាំបិតអាករស្ត្រីរងគ្រោះប្លន់យកម៉ូតូនិងប្រាក់ខណៈស្ត្រីរងគ្រោះកំពុងចៀនត្រីនៅក្នុងរោងចាំចំការម្នាក់ឯងដោយប្តីរវល់ទៅបើកមុងនៅឯមណ្ឌលសុខភាពស្រុកបន្ទាយស្រី។ លោកអធិការងបានអោយដឹងទៀតថាម៉ូតូសេ១២៥ពណ៌ខ្មៅ ស្លាកលេខ ១តេ ២៩៤៧តែបាត់ស្លាកលេខជនសង្ស័យយកមិនបានសំរេចពេលនេះសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។ លោកបានបន្តថាជនរងគ្រោះត្រូវបានសាច់ញាតិយកមកដំកលធ្វើបុណ្យនៅវត្តសិលាចាបន្ទាយស្រី៕
ព័ត៌មានជាតិ
មតិយោបល់