ភ្នំពេញ៖ ចាប់ពីចុងសប្តាហ៍នេះតទៅ គណបក្សសង្រ្គោះជាតិ នឹងចាប់ផ្តើមទទួលយកវិភាគទានអំពីអ្នកគាំទ្រក្នុងស្រុក ដើម្បីរៀបចំការផ្សាយរបស់ទូរទស្សន៍ «ព្រះអាទិត្យ» នៅមុនដំណាច់ឆ្នាំនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានប្រកាសនៅលើបណ្តាញសង្គម Facebook នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ថា «វិភាគទានមានពីរយ៉ាង៖ អំណោយជូនគណបក្សសង្រ្គោះជាតិ ដើម្បីឧបត្ថម្ភ «ទូរទស្សន៍ព្រះអាទិត្យ» (បង្កាន់ដៃពណ៌ខៀវ) និងការចូលរួមធ្វើអាជីវកម្ម ដោយផ្ទាល់ ឬដោយប្រយោល ក្នុងវិស័យទូរទស្សន៍នេះ តាមរយៈគណបក្សសង្រ្គោះជាតិ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ (បង្កាន់ដៃពណ៌លឿង)»៕
ព័ត៌មានជាតិ
មតិយោបល់