ស្វាយរៀងៈ យោងតាមផេក មន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងថា មន្ទីរពេទ្យខេត្តស្វាយរៀង ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សូមប្រកាសស្វែងរកបងប្អូន សាច់ញាតិរបស់អ្នកជំងឺ មានភិនភាគដូចរូបខាងក្រោម ដែលឥឡូវកំពុងសម្រាកនៅផ្នែករបួសវះកាត់ (រថយន្ដសង្រ្គោះរបស់គ្លីនិកឯកជន ជាអ្នកដឹកមកមន្ទីរពេទ្យខេត្ត) ។
បញ្ជាក់៖ អ្នកជំងឺបាត់ការចងចាំ និងវង្វេងស្មារតីម្ដងៗ ហើយបាននៅចាំព័ត៌មានរបស់ខ្លួនខ្លះៗថាឈ្មោះ បាន សុវណ្ណ អាយុ២៩ ឆ្នាំ រស់នៅភូមិបឹងប្រី ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ពុំមានប្រពន្ធ មានតែបងស្រីមិនចាំឈ្មោះ មិនចាំលេខទូរស័ព្ទ តែដឹងថាលេងហ្វេសប៊ុក (Facebook) ។
សូមទំនាក់ទំនងមកលេខ៖ 087 998 169/098 475 572/017 43 40 02 ៕


មតិយោបល់