សារព័ត៌មាន BBC នៅយប់ថ្ងៃទី២៣ ខែមិថុនាម្សិលមិញនេះថា ចំនួនអ្នកស្លាប់ដោយសាររលកកម្តៅ នៅប៉ាគីស្ថាន បានកើនឡើងជិតដល់៧០០នាក់ ស្របពេល ដែលនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Nawaz Sharif បានស្នើឲ្យមានការចាត់វិធានការជាបន្ទាន់។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងថា ស្ថាប័នរបស់ខ្លួនបានទទួលរួចរាល់ហើយ នូវបញ្ជាពីនាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានការភ្លាមៗ ដើម្បីទប់ស្កាត់ និងឆ្លើយតបទៅនឹងបញ្ហានេះ។
គួរបញ្ជាក់ផងដែរថា គ្រោះធម្មជាតិនេះ ក៏បានកើតមានឡើងនៅក្នុងប្រទេសឥណ្ឌា កាលពីខែមុនផងដែរ ដោយបានសម្លាប់មនុស្សអស់ជាង ២៣៣០នាក់៕
ព័ត៌មានជាតិ
មតិយោបល់