ព័ត៌មានជាតិ

រថយន្ត១២ កៅអី១គ្រឿង បើកបុករថយន្តទ្បិចស៊ីស៣០០ រួចបើកគេចខ្លួន ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ កាលពីវេលាម៉ោង ៨និង៥០នាទីយប់យប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ មានករណីរថយន្ត ១២ កៅអី១គ្រឿង បានបុកគ្នាជាមួយរថយន្តទ្បិចស៊ីស៣០០ ខាងមុខព្រលានយន្តហោះ ។

ក្រោយកើតហេតុ រថយន្តបង្កបានបើកគេចខ្លួន តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែក៏ត្រូវបានសមត្ថកិច្ចចាប់បាន ខណៈដែលម្ចាស់រថយន្ត បានធ្វើការប្រកែក ដោយបង្កជម្លោះជាមួយសមត្ថកិច្ច ទើបត្រូវសមត្ថកិច្ចចាប់វាយខ្នោះតែម្ដង។

ហេតការណ៍នេះ បានកើតទ្បើងនៅតាមផ្លូវសហព័ទ្ធធរុស្ស៊ី ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលករណីនេះដែរ មិនបង្កឲ្យមាននរណាម្នាក់រងបួសទ្បើយ៕

យោងតាមប្រភពព័ត៌មានពីកន្លែងកើត បានហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកទ្បិចស៊ីស៣៣០ ពណ៌ស្កបើកបរដោយបុរសម្នាក់ រួមដំណើរជាមួយប្រពន្ធបើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកកើតទៅលិច ស្រាប់តែរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ន់ដាយស្តារិចមួយគ្រឿងពណ៌ប្រផេះ ពាក់ស្លាកលេខកំពង់ស្ពឺ 2A-1058 បើកបរដោយបុរសម្នាក់ វ័យប្រហែលជា៣០ឆ្នាំជាង មានស្ថានភាពស្រវឹងជោគ រួមដំណើរជាមួយជនជាតិចិន២នាក់ទៀត ដោយម្នាក់ទៀតស្រវឹងដេកក្អួតចេញឈាម នៅលើរថយន្ត បានបើកពីក្រោយគាររថយន្តទ្បិចស៊ីស រួចព្យាយាមបើករថយន្តគេច តែត្រូវបានម្ចាស់រថយន្តហើយនឹងប្រជាពលរដ្ឋស្តាក់ចាប់បាន នៅខាងមុខវ៉ាវក្លឹបបន្ទាប់មកម្ចាស់រថយន្តទ្បិចស៊ីស ក៏បានចុះមកហើយគាត់បានប្រាប់ទៅប៉េអឹមដែរយាមខាងមុខក្លឹបវ៉ាវនោះ ឲ្យមកជួយដោះស្រាយ ខណៈម្ចាស់រថយន្តបង្កបានចុះមកក្នុងស្ថានភាពស្រវឹងជោគ បានបង្កជម្លោះជាមួយប៉េអឹមទៀត បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់ ដោយបុរសជាតាកុងរថយន្តបង្ក មិនព្រមស្តាប់សម្តីសម្ថកិច្ចនិយាយទេ គិតតែឌឺដងឲ្យសម្ថកិច្ច និងព្យាយាមរត់ឆ្លងថ្នល់ហៅម៉ូតូឌុបជិះចង់រត់គេចខ្លួន ក៏ត្រូវបានសម្ថកិច្ចទៅចាប់ឲ្យមកវិញ តែគាត់មិនស្តាប់សម្ថកិច្ចបែរ ជាប្រតាយប្រតប់ជាមួយសម្ថកិច្ចទៅវិញ ដូច្នេះហើយទើបសម្ថកិច្ចសុំការអនុញ្ញាត្តិពីមេរបស់គាត់វាយខ្នោះបុរសម្នាក់នោះ យកមកកន្លែងកើតហេតុវិញ ។

ក្រោយពេលកើតហេតុកងកម្លាំងចម្រុះ និងសមត្ថកិច្ចជំនាញចរាចរណ៏ខណ្ឌ ក៏មកដឹកយករថយន្តបង្កទៅរក្សាទុក និងនាំខ្លួនតាកុងរថយន្តទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ៏យ ដើម្បីរង់ចាំដោះស្រាយតាមនិត្តិវិធីច្បាប់៕

មតិយោបល់