ព័ត៌មានជាតិ

ម៉ាឡេស៊ី ៖ អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ពី​សោកនាដកម្ម MH17​​

ម៉ាឡេស៊ី​៖​បាន​ប្រកាស់​ជា​លើកទីមួយ ដោយ​ទម្លាក់​ឲ្យ​រដ្ឋាភិបាល​អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ចំ​ហេតុការ​គ្រោះថ្នាក់​យន្ត​ហោះ​ MH17​។ រដ្ឋមន្ត្រីក្រសួង​ចរាចរណ៍​ដឹកជិញូន​ម៉ាឡេស៊ី​លោក​ Liow Tiong Lai បានឲ្យដឹងថា អ៊ុយ​ក្រែន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ហេតុ​ការ​ខាង​លើ​។​

​លោក​បន្ត​ទៀត​ថា អ្នកគ្រប់គ្រង​ការហោះហើរ​របស់​អ៊ុយ​ក្រែន​បាន​អនុញ្ញាត្តិ​ឲ្យ​ហោះហើរ​នៅក្នុង​ដែនអាកាស់​របស់ខ្លួន ដូច្នេះ​រដ្ឋាភិបាល​មាន​កតព្វកិច្ច​ផ្តាល់​ព័ត៌មានឬ​ត្រូវ​បញ្ចៀស​ការហោះហើរ​នៅ​ដំបន់​ដែល​មាន​គ្រោះថ្នាក់​។ កន្លង​មក​សារព័ត៌មាន Newsweek របស់​អាមេរិក​បាន​ផ្សព្វផ្សាយ​ថា មេដឹកនាំ​ក្រុម​ផ្តាច់​ទឹកដី​និយម​អ៊ុយ​ក្រែន​ដែល​មាន​ភាពជិតស្និត​នឹង​រុស្ស៊ី​បាន​សារភាព​ថា​បាន​បាញ់​ទម្លាក់​យន្តហោះ MH 17​។ ពាក់ព័ន្ធ​និង​រឿងនេះ លោគ​ Liow បញ្ចាក់​ថា មិនទាន​អាច់​បញ្ចាក់​ថា​ភាគី​ណាមួយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ខាងលើ​។

​ ​
​នៅក្នុង​ព្រិត្តិការមួ​យ​ផ្សេង​ទៀត​ដែល​ពាក់ព័ន្ធ​នោះ​ដែរ ឧត្តម​ស្នងការអ ស ប ទទួលបន្ទុក​សទ្ធិមនុស្ស​លោកស្រី​ណាវី ភី​ឡៃ បានធ្វើការ​ថ្កោលទោស​ការបាញ់​ទម្លាក់ យន្តហោះ​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន Malaysia Airlines នៅ​ខាងកើត​អ៊ុ​យក្រែន ដែល​បណ្តាល​ឲ្យ​អ្នកដំណើរ​ចំនួន ២៩៨​ត្រូវ​បាត់បង់​ជីវិត ដោយ​ចាត់ទុកថា​ជា “​ការរំលោភច្បាប់​អន្តរជាតិ ដែល​អាច​ចាត់បញ្ចូល​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ លោកស្រី​អគ្គស្នងការ​សិទ្ធិមនុស្ស​អ​.​ស​.​ប ក៏​បាន​ទាមទារ​ផង​ដែរ​ឲ្យមាន​ការស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ម៉ត់ចត់​បំផុត​ទៅ​លើ​ករណី​នេះ​។ ការទាមទារ​នេះ​ត្រូវបាន​ធ្វើឡើង នៅក្នុង​ពេល​ដែល​ដំណើរការ​ស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ​ម៉ាឡេស៊ី នេះ កំពុងតែ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ខ្លាំង ដោយសារ​តែ​ទីតាំង​ដែល​យន្តហោះ​ធ្លាក់ ស្ថិតក្រោម​ការកាន់កាប់​របស់​ក្រុម​ឧទ្ទាម​ផ្តាច់​ទឹកដី ហើយ​ការ​វាយ​ប្រយុទ្ធ​គ្នា រវាង​ទាហាន​រដ្ឋាភិបាល​អ៊ុ​យក្រែន និង​ក្រុម​ឧទ្ទាម​នៅតែ​កើតមាន នៅ​ជុំវិញ​តំបន់​នោះ ដែល​ជា​ហេតុ​ធ្វើឲ្យ​ក្រុម​ស៊ើបអង្កេត​មិន​អាចបំពេ​ញ​ការងា​ររ​បស់​ខ្លួន បាន​។​

​សូម្បី​តែ​បំណែក​សាកសព​អ្នកដំណើរ​លើ​យន្តហោះ​ក៏​នៅ​មិនទាន់​ត្រូវបាន​យកចេញ អស់​នៅ​ឡើយ​ដែរ រហូតមក​ទល់​នឹង​ពេលនេះ​។ កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅនេះ ហូ​ឡង់ និង​អូស្ត្រាលី​បាន​ជជែក​គ្នា អំពី​គម្រោងការណ៍​បញ្ជូន​កង​កម្លាំងប្រដាប់អាវុធ​ចូល​ទៅ​គ្រប់គ្រង​កន្លែង ធ្លាក់​យន្តហោះ ក៏ប៉ុន្តែ ក្រោយមក​បាន​លុបចោល​គម្រោង​នេះ​ទៅ​វិញ ដោយ​បារម្ភ​ខ្លាច​ផុងខ្លួន​នៅក្នុង​សង្គ្រាម​ស៊ីវិល​អ៊ុ​យក្រែន ជាពិសេស ដោយ​មើលឃើញ​ថា ទីតាំង​ធ្លាក់​យន្តហោះ​នេះ​ស្ថិតនៅ​ក្បែរ​នឹង​ព្រំដែន​ជាមួយ​រុស្ស៊ី​។

​ចុងក្រោយ កាលពី​ថ្ងៃអាទិត្យ ហូ​ឡង់ និង​អូស្ត្រាលី បាន​សម្រេច​បញ្ជូន​ក្រុម​ប៉ូលិស​ដោយ​មិន​បំពាក់អាវុធ​ឲ្យចូល​ទៅកាន់ ទីតាំង​ធ្លាក់​យន្តហោះ មាន​ក្រុម​អ្នកសង្កេតការណ៍​របស់​អង្គការ OSCE អមដំណើរ​ទៅ​ជាមួយ​។ ក៏ប៉ុន្តែ ធ្វើដំណើរ​បាន​ពាក់កណ្តាល​ផ្លូវ ទាំង​ប៉ូលិស​ហូឡង់​និង​អូស្ត្រាលី និង​ទាំង​ក្រុម​អ្នកសង្កេតការណ៍​របស់ OSCE បាន​បក​ក្រោយ​មក​វិញ ក្រោយ​ពី​ឃើញ​មាន​ការបាញ់​ផ្លោង​កាំភ្លើង​ធំ នៅ​ក្បែរ​ទីតាំង​ធ្លាក់​យន្តហោះ​នេះ​។ ពួកគេ​ព្យាយាម​ម្តងទៀត នៅ​ថ្ងៃ​ចន្ទ​នេះ​។ នេះ​បើ​យោង​តាម​ការអះអាង​របស់​អគ្គនាយករង​នៃ​ប៉ូលិស​អូស្ត្រាលី​៕​
MH17

មតិយោបល់