ថ្មីៗនេះ មានព័ត៌មានជាច្រើនបានចុះផ្សាយពីព័ត៌មាន iPhone របស់ក្រុមហ៊ុន Apple ដោយមានអ្នកខ្លះបានអះអាងថា នឹងមានឈ្មោះ iPhone 6S/ 6S Plus ខ្លះទៀត iPhone 7 ប៉ុន្តែទាំងនេះគឺគ្រាន់តែជាព័ត៌មានចចាមអារ៉ាមដដែល។
ខាងក្រោមនេះគឺជាការអះអាងរបស់ Business Insider៖
០១) iPhone ម៉ូដែលថ្មីនឹងមានឈ្មោះថា iPhone 7 មិនមែន iPhone 6S/ 6S Plus នោះទេ ដោយការអះអាងនេះ បានលើកយកនូវសំដីរបស់លោក Ming Chi-Kuo អ្នកវិភាគដ៏ល្បីខាង Apple មកពីស្ថាប័នវិភាគ KGI។
០២) មានប្រភពជាច្រើនបានអះអាង ក្រុមហ៊ុន Apple នឹងធ្វើការផ្លាស់ប្ដូរកាលបរិច្ឆេទនៃការចេញបង្ហាញ iPhone ប៉ុន្តែបើតាមប្រភពច្បាស់ការមួយបានបញ្ជាក់ថា iPhone ថ្មីនឹងលេចមុខនៅថ្ងៃទី២៧ ខែកញ្ញា។
០៣) លោក Ming Chi-Kuo បានអះអាង ក្រុមហ៊ុន Apple មិនបោះបង់ទម្លាប់ចាស់ឡើយ ដោយនឹងបង្ហាញ iPhone ថ្មីចំនួនពីរម៉ូដែល ទំហំផ្សេងគ្នាគឺ ៤,៧អ៊ីង និង៥,៥អ៊ីង។
០៤) លោក Ming Chi-Kuo ក៏បានអះអាងថា iPhone ថ្មីនឹងប្រើប្រាស់បានយូរជាង ម៉ូដែលមុន មានន័យថា រយៈពេលនៃការប្រើប្រាស់គឺយូរជាងមុន ព្រោះតែ Apple បានរកឃើញនូវបច្ចេកវិទ្យាថ្មី។
០៥) បើទោះបីជា ទំហំអេក្រង់នៃ iPhone ថ្មី ដូចគ្នាទៅនឹង iPhone 6 និង 6Plus ក្ដី ប៉ុន្តែក្រុមហ៊ុន Apple បានបន្ថែមកម្រាស់នៃសម្បកទៅលើ iPhone ដើម្បីឲ្យវាមានទំហំជាងមុន៕
មតិយោបល់