ប៉ាគីស្ថាន៖ យោងតាមព័ត៌មាន CNN បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារលកកម្តៅ នៅភាគខាងត្បូងខេត្ត Sindh ប្រទេសប៉ាគីស្ថាន បានកើនឡើងលើស៨០០នាក់ហើយ។
រដ្ឋាភិបាលបានទទួលការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋដោយមិនបានធ្វើអ្វីគ្រប់គ្រាន់ក្នុងការដោះស្រាយនូវវិបត្តិនេះ។ នៅថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាល បានប្រកាសថ្ងៃឲ្យឈប់សម្រាកជាសាធារណៈ នៅក្នុងខេត្ត Sindh ដោយរំពឹងថា ប្រជាជនក្នុងតំបន់នឹងស្នាក់នៅក្នុងផ្ទះ ដើម្បីជៀសផុតពីកម្តៅថ្ងៃ ខណៈអាកាសធាតុកើនឡើងដល់៤៥-៤៨អង្សា។
គួរបញ្ជាក់ផងដែរថា រលកកម្ដៅនេះ បានចាប់ផ្ដើមកើតឡើងតាំងពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ពោលគឺមួយខែក្រោយពីគ្រោះនេះ បានវាយប្រហារប្រទេសឥណ្ឌា ដែលបណ្ដាលឲ្យស្លាប់មនុស្សជាង ២៣៣០នាក់៕
ព័ត៌មានជាតិ
មតិយោបល់