នេប៉ាល់៖ រដ្ឋាភិបាលនៃប្រទេសឥណ្ឌា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០១៥នេះ បានសន្យាផ្ដល់ជំនួយ ១ពាន់លានដុល្លារអាមេរិក ដល់ប្រទេសនេប៉ាល់ សម្រាប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗឡើងវិញ បន្ទាប់ពីជួយគ្រោះរញ្ជួយដី នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃនេះ។
រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា អ្នកស្រី Sushma Swaraj បានថ្លែងនៅក្នុងវេទិកាមួយថា រដ្ឋាភិបាលឥណ្ឌា សន្យានឹងផ្ដល់ជំនួយ ១ពាន់លានដុល្លារអាមេរិក ដោយជំនួយនេះ ត្រូវចំណាយពេល ៥ឆ្នាំ ហើយអាចនឹងបន្ថែម ១ពាន់លានដុល្លារអាមេរិកទៀត បើសិនជាគម្រោងមិនទាន់ចប់ដោយជោគជ័យ។
គួរបញ្ជាក់ផងដែរថា នេប៉ាល់ បានជួយគ្រោះរញ្ជួយដីផ្ទួនៗ កាលពីខែមេសា និងឧសភា ដែលបណ្ដាលឲ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេះខូចខាតស្ទើរតែទាំងស្រុង ជាពិសេសគឺមានមនុស្សជាច្រើនបានស្លាប់ ខណៈដែលអ្នកនៅរស់ កំពុងខ្វះខាតស្បៀងអាហារ ទឹក និងជំរកស្នាក់នៅ៕
មតិយោបល់