ប៉ាគីស្ថាន៖ ចំនួនអ្នកស្លាប់ដោយសារបញ្ហារលកកម្តៅ វាយប្រហារប្រទេសប៉ាគីស្ថាន បានកើនឡើងជាង ១,០០០នាក់ហើយ នៅថ្ងៃព្រហស្បតិ៍នេះ នេះបើយោងតាមការចុះផ្សាយរបស់ BBC។
របាយការណ៍ពីរ មន្ទីរពេទ្យបានឲ្យដឹងថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,០៧៩នាក់ ដោយក្នុងនោះ ទីក្រុង Karachi ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេបំផុត។ មន្ទីរពេទ្យនៅក្នុងទីក្រុង Karachi បានធ្វើការព្យាបាលមនុស្សជិត ៨០,០០០នាក់ហើយ ដែលបានទទួលរងការប៉ះពាល់ដោយសារបញ្ហាកម្តៅ និងខ្វះជាតិទឹកក្នុងខ្លួន៕
ព័ត៌មានជាតិ
មតិយោបល់