ព័ត៌មានជាតិ

នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន បើករថយន្តទាំងស្រវឹងបុកគេ ហើយរត់គេចខ្លួន

ភ្នំពេញ៖ នាយករងនៃមន្ទីរប្រឆាំងគ្រឿងញៀន បើករថយន្ត ម៉ែសដេស ពណ៌ទឹកប្រាក់ ស្លាកលេខភ្នុំពេញ 2H-7839 ក្នុងស្ថានភាពស្រវឹង ទៅបុករថយន្ត Tacoma ហើយបើករត់ដល់មុខវិទ្យាល័យវត្តភ្នំ ក្បែរស្ពានជ្រោយចង្វា ទើបឈប់ និងរត់គេខ្លួនបាត់ បន្ទាប់ពីមានអ្នកកាង។
11724652_1011507462214913_749773757_o
យោងតាមសំដីរបស់សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នោះបានកើតឡើងនៅវេលាម៉ោងប្រមាណជា ៧៖៤០នាទី ផ្លូវ៤៧ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បន្ទាប់ពីរថយន្តជនរងគ្រោះ បានដេញដល់មុខវិទ្យាល័យវត្តភ្នំ ម្ចាស់រថយន្តម៉ែសដេស ត្រូវបានគេជម្លៀសចេញបាត់ បន្ទាប់មកលេចមុខអ្នកមកកាង៤នាក់ ក្នុងនោះក៏មានថ្នាក់ផ្កាយ៣ម្នាក់ផងដែរ រារាំងមិនឲ្យក្រុមអ្នកកាសែតដែលកំពុងនៅទីនោះរូបថតឡើយ ដោយបានបោះសំដីថា «ម្ចាស់រថយន្តជាអ្នកណា ហ្អែង ស្គាល់អត់ ម្ចាស់រថយន្ត ជានាយករងមន្ទីរប្រឆាំងគ្រឿងញៀន»។
11720913_1011507468881579_536283797_o
នគរបាលបានបញ្ជាក់ថា ម្ចាស់រថយន្តជានាយករងនៃមន្ទីរប្រឆាំងគ្រឿង ប៉ុន្តែមិនហ៊ានបញ្ជាក់ប្រាប់ឈ្មោះនោះទេ ហើយក្រោយកើតហេតុ ទទួលយកប្រាក់សំណង ៣០០ដុល្លារអាមេរិក ដើម្បីបញ្ចប់៕

មតិយោបល់