ព័ត៌មានជាតិ

កុមារ​ពិការដៃ ពិការ​ជើងដ៏គួរ​អាណិត សូម​ឲ្យសម្បុរសជន​សម្លឹងឃើញផង​

ក្នុងទឹកមុខ​ដ៏ក្រៀមក្រំ ពិការដៃពិការជើងអង្គុយក្បែរ​ជើងភ្នំបាណន់​ ​ក្មេងប្រុស ឈ្មោះ វិច្ឆិកា បាន​និយាយ​រដិបរដុបថា ខ្លួនមិនបានទៅរៀនដូចគេ​ដូចឯងនោះទេ ដោយសារតែជីវភាពគ្រួសារ​ក្រលំបាក ទើប​មកសុំទាននៅជើងភ្នំនេះ គ្រាន់នឹងចិញ្ចឹមជីវិត ។​
ភ្ញៀវ​ទេសចរណ៍ជាច្រើន ដែល​ទៅលេងកម្សាន្ត ​នៅភ្នំបាណន់ ក្នុងទឹកដីបាត់ដំបង​ ជាច្រើន ប្រាកដ​ជាបានឃើញ ​ក្មេង​ប្រុស​ពិការដៃ ពិការជើង ឈ្មោះ វិច្ឆិកាអង្គុយក្បែរកាំជណ្តើរ​ជើងភ្នំ​ ក៏ប៉ុន្តែ​យើងសង្កេត​ឃើញថា ភ្ញៀវ​ទេសចរណ៍ទាំងនោះ ភាគច្រើនដើរហួស សូម្បីតែ​មួយកាក់មួយសេន ក៏មិនដាក់ឲ្យដែរ ។​
DSC07436
កុមារ​ វិច្ឆិកា បានប្រាប់ថា ជារៀងរាល់ថ្ងៃខ្លួនមកអង្គុយសុំទាននៅទីនេះ ដោយថ្ងៃខ្លះបាន ថ្ងៃខ្លះក៏អត់បាន ដើម្បីយកទៅផ្គត់ផ្គង់គ្រួសារ ។ ក្មេង​ប្រុស​អាយុ ៨ ឆ្នាំរូបនេះ បានបន្តថា ម្តាយឪពុករបស់ខ្លួន ជាកម្មករសំណង់ រស់នៅក្បែរ​ជើងភ្នំនេះ ដោយខ្វះខាត​ជាទីបំផុត ។
អ្នកលក់ម្នាក់នៅជើងភ្នំ សូមមិនបញ្ចេឈ្មោះ បានប្រាប់ថា គ្រួសារ​ក្មេងប្រុសនេះ ក្រលំបាកខ្លាំងណាស់ ​ហើយក្មេងប្រុសរូបនេះ​ក៏មិនបានទៅរៀនដូចគេដែរ ដោយមកសុំទាននៅជើងភ្នំជារៀងរាល់ថ្ងៃ​ ហេតុដូច្នោះ សូម​សម្បុរស​ជន ជួយ​សម្លឹង​ឃើញផង ៕​

មតិយោបល់