ប៊ែកឡាំ៖ លោកនាយករដ្ឋមន្ត្រី Alexis Tsipras នឹងធ្វើកិច្ចពិភាក្សាជាមួយអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងលោកប្រធានាធិបតី Francois Hollande នៅមុនពេលកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបឈានចូលមកដល់។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាលោកនាយករដ្ឋមន្ត្រី Alexis Tsipras នៅមានឱកាសចុងក្រោយដើម្បីបង្ហាញនូវសំណើក្នុងការធ្វើកំណែទម្រង់របស់លោក នៅក្នុងកិច្ចប្រជុំកំពូល ជាបន្ទាន់មួយដែលឈ្មោះថា តំបន់ចាយប្រាក់អឺរ៉ូ នៅថ្ងៃអង្គារ៍នេះ ដើម្បីជម្រុញឲ្យម្ចាស់បំណុល ដើម្បីបើកដំណើរកិច្ចពិភាក្សាក្នុងការផ្តល់ជំនួយជាថ្មី មុនពេលដែលធនាគារ នៃប្រទេសមួយនេះត្រូវអស់ប្រាក់។
ក្នុងស្ថានភាពនេះ លោក Tsipras ចាំបាច់ត្រូវធ្វើឲ្យយ៉ាងឲ្យជម្រុញឲ្យមេដឹកនាំទាំង១៨ប្រទេសផ្សេងទៀត (ដែលក្នុងនោះភាគច្រើនបណ្តាប្រទេស ដែលមានការខឹងសម្បាជាខ្លាំងជាមួយវិបត្តិប្រទេស ក្រិច ដែលបានអូសបន្លាយអស់រយៈពេលប្រាំឆ្នាំកន្លងមកនេះ) អនុញ្ញាតឲ្យរៀបចំកិច្ចប្រជុំ ទាក់ទងនឹងការផ្តល់ប្រាក់កម្ចីបន្ថែម ឲ្យបានឆាប់បំផុត ដើម្បីជួយស្រោចស្រង់ស្ថានភាពរដ្ឋាភិបាលក្រុង អាតែនមួយនេះ។
គួរបញ្ជាក់ផងដែរថា ប៉ុន្មានថ្ងៃមុននេះ រដ្ឋមន្រ្តីហិរញវត្ថុអាល្លឺម៉ង់បានលាឈប់ពីតំណែងដោយសារតែមានការស្ដីបន្ទោសពីសម្ព័ន្ធមិត្តរឿងវិបត្តិសេដ្ឋកិច្ចក្នុងប្រទេស៕
មតិយោបល់