ភ្នំពេញ៖ យុវជនបាត់ដំបង អ៊ាម វន្នី ដែលត្រូវបានគេស្គាល់ថា ជាយុវជនម្នាក់ ចូលចិត្តបង្កើតស្នាដៃកូនខ្មែរ បង្ហោះទៅកាន់បណ្តាញវីដេអូយក្ស YouTube នោះ កំពុងតែល្បីល្បាញនៅលើបណ្តាញសង្គម មិនចាញ់តារាដែលចូលចិត្តយូរក្រែលប៉ុន្មាននោះទេ ។
អ៊ាម វន្នី បេក្ខជន Cambodian Idol ហើយក៏ជាបេក្ខជនតែមួយគត់ លើកយកបទចម្រៀងស្នាដៃខ្លួន ក៏ដូចជាស្នាដៃកូនខ្មែរ មកច្រៀង នៅលើឆាក កម្មវិធីលំដាប់ពិភពលោកនេះ ។ ទន្ទឹមជាមួយនឹងគ្នានេះដែរ យុវជនរូបនេះ បានទទួលការកោតសរសើរពី សំណាក់ គណៈកម្មាធិការទាំង ៤ រូប ថា ពិតជាមានសំលេងពិរោះ ហើយអ្វីដែលពិសេស គឺចេះនិពន្ធបទភ្លេងថ្មី និង ទំនុកច្រៀងដោយខ្លួន ឯង ដោយមិនចម្លងពីអ្នកដទៃ ។
ក្រោយវត្តមានបង្ហាញលើឆាកនេះ បានធ្វើឲ្យយុវជន ដែលមានស្រុកកំណើតមកពីទឹកដីបាត់ដំបង ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ខណៈដែលខ្លួន ទាំងមិនទាន់នឹងបាន ឈានទៅកាន់វគ្គចុងក្រោយ លើកពានកម្មវិធី Cambodian Idol ។
បេក្ខជនរូបនេះ ត្រូវបានគេសន្និដ្ឋានថា បើសិនជាមិនអាចលើកពាន កម្មវីធីលំដាប់ពិភពលោកនេះបាន ក៏ អ៊ាម វន្នី ក៏មានលទ្ធភាពអាចធ្វើជាតារាចម្រៀង និងអ្នកនិពន្ធបទភ្លេងថ្មី បានដែរ ។ ទាំងនេះគឺអាស្រ័យលើផលិតកម្មហង្សមាស និង ផលិតកម្មផ្សេងៗ ផ្តល់ឱកាសឲ្យគាត់តែប៉ុណ្ណោះ ៕
ទស្សនាបទចម្រៀងដូចខាងក្រោមនេះ៖
មតិយោបល់