ចិន៖ បន្ទាប់ពីរលក់កម្ដៅបានស្ងប់ស្ងាត់នៅក្នុងប្រទេសឥណ្ឌ និងប៉ាគីស្ថាន នៅពេលនេះ បានមកដល់ប្រទេសចិនវិញម្ដង ដោយថ្មីៗនេះ អាជ្ញាធរប្រចាំខេត្តស៊ីនជាំង បានប្រកាសព្រមាន ជាបឋមដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តទាំងមូល ឲ្យប្រុងប្រយ័ត្ន ទៅលើបញ្ហារលកកម្ដៅកើនឡើងខ្លាំងនៅក្នុងខេត្តមួយនេះ បន្ទាប់ពីនៅថ្ងៃពុធម្សិលមិញនេះ រលកកម្ដៅបានកើនឡើងដល់ជាង ៤០អង្សារសេ។
នាយកដ្ឋានឧតុនិយមស៊ីនជាំង បានឲ្យដឹងថា រលកកម្ដៅនៅបន្ដកើនឡើងក្នុងរយៈពេល ៧ថ្ងៃទៅមុខទៀត ដូច្នេះហើយ សូមឲ្យពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នទៅលើបញ្ហានេះ ខណៈដែលនៅថ្ងៃពុធម្សិលមិញនេះ មានមនុស្សប្រមាណជាង ១០នាក់បានចូលសម្រាកនៅមន្ទីរពេទ្យ ដោយសារតែបញ្ហារលកកម្ដៅនេះ។
គួរបញ្ជាក់ផងដែរថា លោក គឹម ជុនអ៊ុន មេដឹកនាំផ្ដាច់ការវ័យក្មេងរបស់កូរ៉េខាងជើង បានប្រកាសឲ្យស្ថាប័នរដ្ឋទាំងអស់ ប្ដូរម៉ោងចូលធ្វើការ ដោយឲ្យចូលនៅម៉ោង ៥ព្រឹក និងចេញវិញនៅម៉ោង ១រសៀល ដែលកាលពីមុន ចូលនៅម៉ោង ៨ព្រឹក និងចេញវិញនៅម៉ោង ៥ល្ងាច៕
មតិយោបល់