ព័ត៌មានជាតិ

ជម្លោះ​ឧបទ្វីប​កូរ៉េ បាន​វិល​ទៅ​រក​ភាព​ដើម​វិញ​ហើយ​នៅ​ថ្ងៃនេះ ហើយ​អាច​នឹង​ល្អប្រសើរ​ជាង​មុន​

សេ​អ៊ូ​ល​៖ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​ព្យុងយ៉ាង បាន​ចុះ​កិច្ចព្រមព្រៀង​គ្នា ដោយ​កូរ៉េ​ខាងជើង ព្រម​ដកទ័ព និង​សម្ដែង​ការសោកស្ដាយ​ចំពោះ​ករណី​ផ្ទុះ​គ្រាប់​មីន​នៅ​តំបន់​គ្មាន​ជម្លោះ ដែល​បណ្ដាលឲ្យ​ស្លាប់ និង​មនុស្ស​របួស​ប្រមាណ ៥​នាក់ ហើយ​ចំណែក​កូរ៉េ​ខាងត្បួង បាន​យល់ព្រម​ឈប់​ចាក់​ផ្សាយ​សំឡេង​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​នៅតាម​ព្រំដែន​។​

​នៅថ្ងៃនេះ សារព័ត៌មាន​យ៉ុន​ហាប់ បាន​ចុះផ្សាយ​ថា ស្ថាន​ការ​នៅតាម​បន្ទាត់​ព្រំដែន​បាន​ស្ងប់ស្ងាត់ និង​វិល​ទៅ​រក​ស្ថានភាព​ដូចដើម​វិញ ហើយ​ក្រោម​កិច្ចព្រមព្រៀង​នេះ អាច​ជំរុញ​ឲ្យ​ទំនាក់ទំនង​ការទូត​របស់​រវាង​ប្រទេស​ទាំង​ពីរ​មាន​ទំនាក់​ទំ​ន​ល្អ​ឡើងវិញ ជាពិសេស​គឺ​វិស័យ​សេដ្ឋកិច្ច និង​ទេសចរណ៍​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កូរ៉េខាងជើង​បាញ់​ផ្លោង​ដាក់​កូរ៉េ​ខាងត្បួង ដោយ​បាន​ចោទប្រកាន់​ថា បាន​ចាក់​ផ្សាយ​សំឡេង​ឃោសនា​បំពង​តាម​ព្រំដែន ចំណែក​កូរ៉េខាងត្បូង​បាន លើកឡើងថា មក​ពី​កូរ៉េខាងជើង​ដាក់​មីន​នៅ​តាម​ព្រំដែន ទើប​ខ្លួន​ចាក់ផ្សាយ​បែបនេះ​៕​

north_korea

មតិយោបល់