ភ្នំពេញៈ ស្ថានីយ៍បូមទឹកបឹងត្របែកថ្មី បានដំណើរការក្នុងការស្ថាបនាឡើងជិតបានសម្រេចមួយរយភាគរយហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី នៅពេល បំពាក់ម៉ូទ័របូមទឹកចំនួន៣គ្រឿងនិងសាកល្បងមើលពីប្រសិទ្ធភាពរបស់វា បានឲ្យឃើញថា ស្ថានីយ៍បូមទឹកបឹងត្របែកថ្មីនេះគឺពិតជាដំណើរការបូមទឹក ចេញបានដោយ ជោគជ័យហើយ។
នេះបើយោងតាមការបង្ហាញឲ្យឃើញតាមរយៈប្រព័ន្ធសង្គមហ្វេកប៊ុករបស់លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយក្នុងបណ្តាញសង្គមនេះបានសរសេរថា « នៅវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦នេះ ម៉ូទ័របូមទឹកចំនួន ៣គ្រឿងក្នុងចំណោម៦គ្រឿង បានសាកល្បងដំណើរការបូមទឹកចេញប្រកបដោយជោគជ័យនៅស្ថានីយ៍បូមទឹកបឹងត្របែកថ្មី។ នៅពេលនេះ សមត្ថភាពបូមទឹកសរុបមានបរិមាណ ១៦ម៉ែត្រគូប ក្នុង១វិនាទី គឺកើន២ដងធៀបនឹងស្ថានីយ៍ចាស់ ដែលនឹងកាត់បន្ថយការលិចលង់នៅខណ្ឌចំការមន ខណ្ឌ៧មករា និងខណ្ឌដូនពេញ បើទោះបីភ្លៀងធ្លាក់ខ្លាំងថ្ងៃនេះក៏ដោយ»៕
មតិយោបល់