អ្នកប្រើប្រាស់ iPhone ភាគច្រើនតែជួបបញ្ហាបាត់ Personal Hotspot។ តើត្រូវធ្វើដូចម្ដេច? យកទៅហាងទូរស័ព្ទដើម្បីជួបអ្នកជំនាញ ឬមួយយ៉ាងណា? ទេ! លោកអ្នកគ្រាន់តែអនុវត្តតាមការណែនាំដូចខាងក្រោមជាការស្រេច៖

០១) ជាដំបូងត្រូវចូលទៅកាន់ Setting

បន្ទាប់មកចុចលើពាក្យ Cellular

០២) នៅពេលផ្ទាំង Cellular បង្ហាញ សូមចុចលើពាក្យ Cellular Data Network

០៣) ស្វែងរកពាក្យ PERSONAL HOTSPOT បន្ទាប់មកសូមវាយ APN របស់ក្រុមហ៊ុនទូរស័ព្ទដែលលោកអ្នកប្រើនៅត្រង់ APN និង Username ឧ. បើប្រើក្រុមហ៊ុន Cellcard សូមវាយ cellcard នៅត្រង់ប្រអប់ APN និង Username បើសិនជា Smart សូមវាយ smart និងបើសិនជា Meftone សូមវាយ metfone

០៤) បន្ទាប់មកសូមត្រឡប់មកកាន់ទីតាំង Setting វិញ នោះលោកអ្នកនឹងឃើញពាក្យថា
Personal Hotspot

បើសិនជាមានបញ្ហាទៅលើការអនុវត្តសូមបញ្ចេញមតិនៅខាងក្រោម។ សូមអរគុណ!
មតិយោបល់