បរទេស៖ The Mirror នៃចក្រភពអង់គ្លេសនៅថ្ងៃនេះបានចេញផ្សាយថាភ្នាក់ងាររបស់កីឡាករ Arthur បានធ្វើការលើកឡើងថាកីឡាកររបស់គាត់និងទំរង់លេងបច្ចុប្បន្ននៅតែអាចមានសមត្ថភាពក្នុងការបង្ហាញខ្លួននៅលីគកំពូលអង់គ្លេសជាពិសេសក្លឹបកាំភ្លើងធំ Arsenal ។
ទំរង់លេងរបស់គ្រូបង្វឹកលោក Mikel Artetaត្រូវបានភ្នាក់ងាររប់សកីឡាករ Arthur រូបនេះមើលឃើញថាពិតជាសាកសមទៅនឹងកូនក្រុមរបស់គាត់ហើយជាពិសេសរបៀបលេងរបស់កីឡាករប្រេស៊ីលវ័យទើបតែ២៥ឆ្នាំគឺពិតជាអាចច្របាច់បញ្ចូលជាមួយនឹងកូនក្រុមរបស់ Arsenal។
មកដល់ពេលនេះកិច្ចចរចាគ្នារវាងកីឡាករនិងArsenal ត្រូវបានធ្វើឡើងរួចរាល់ហើយដែលមានន័យថាការសម្រេចចិត្តចុងក្រោយនឹងធ្វើឡើងចំពោះតែគ្រូបង្វឹករបស់ក្លឹបJuventus លោក Max Allegri ប៉ុណ្ណោះ។
គួរឲ្យដឹងដែរថា Arthur បានចូលរួមជាមួយនឹងក្លឹប Juventus ពីក្លឹប Barcelona កាលពីឆ្នាំ២០២០ប៉ុន្តែដោយសារបញ្ហារបួសផងនិងការខ្វះខាតឱកាសក្នុងការបង្ហាញខ្លួនផងកីឡាកររូបនេះតែងតែចិញ្ចឹមចិត្តក្នុងការចាកចេញរហូតមក៕
មតិយោបល់