ព័ត៌មានជាតិ

​ប​​ង្កា​​ន់​​​ដៃ​​​ប​​​ង់​​​ព​​​​​ន្ធ​​​រ​​​ថ​​​យ​​​ន្ត​​​​ប្រ​​​ចាំ​​​ឆ្នាំ​​​មា​​​ន​​​គេ​​​បោះ​​​ពុ​​​ម្ព​​​ល​​​ក់​​​ក្លែ​​​ង​​​ក្លា​​​យ​​​សូ​​​ម​​អ្ន​​​ក​​​​ទិ​​​ញ​​​រ​​​ថ​​​យ​​​ន្ត​​គ្រ​​​ប់​​​ប្រ​​​ភេ​​​​ទ​​ប្រុ​​​​ង​​​ប្រ​​​យ័​​​ត្ន

កំពង់ឆ្នាំង៖ បង្កាន់ដៃបង់ពន្ធរថយន្តប្រចាំឆ្នាំ ( ពន្ធផ្លូវ ) របស់អគ្គនាយកដ្ឋានពន្ធដា មានគេលួចបោះពុម្ពក្លែងក្លាយ ដើម្បីបន្លំធ្វើជាឯកសារបង់ពន្ធផ្លូវរយន្តប្រចាំឆ្នាំបោកប្រាស់អ្នកទិញរថយន្តមួយចំនួនដែលមិនដឹងអី ដែលករណីបែបនេះមន្ត្រីពន្ធដារខេត្តកំពង់ឆ្នាំង បានអោយដឹងថាកើតមានជារៀងរាល់ឆ្នាំ ពិសេសចំពោះរថយន្តទំនើបៗដែ លមានតម្លៃបង់ពន្ធខ្ពស់។
លោក កែវ ច័ន្ទណារុន មន្ត្រីពន្ធដារក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ បានអោយដឹងថា៖ ថ្ងៃនេះមានបុរសជាអ្នកប្រកបមុខរបរបើករថយន្តរត់តាក់ស៊ីម្នាក់បានយកឯកសាររថយន្តម៉ាកកាមរីឆ្លាម មកបង់ពន្ធប្រចាំឆ្នាំ២០១៥ ក្នុងបារ៉ែមបង់ពន្ធចំនួន ២៥ម៉ឺនរៀល។ នៅពេលលោកយកសាលាប័ត្របង្កាន់ដៃបង់ពន្ធឆ្នាំចាស់មកពិនិត្យលេខកូដលើបង្កាន់ដៃ ផ្ទៀងផ្ទាត់ឯកសារនៅក្នុងកុំព្យូទ័រដែលអគ្គនាយកដ្ឋានពន្ធដារបានតំកល់ទុក ឃើញថា លេខកូដនៅលើបង្កាន់ដៃបង់ពន្ធនោះ គឺជាឯកសារបង់ពន្ធរបស់រថយន្ត
ផ្សេងមួយទៀត មានន័យថាបង្កាន់ដៃបង់ពន្ធរបស់បុរសជាម្ចាស់រថយន្តឆ្លាម ជាឯសារបោះពុម្ពក្លែងក្លាយ។ ដូច្នេះបុរសជាម្ចាស់រថយន្តឆ្លាម ត្រូវបង់ពន្ធរថយន្តឆ្នាំចាស់២០១៤ដោយពិន័យ២ដង និងបង់ពន្ធរថយន្តឆ្នាំ២០១៥នេះផង ស្មើនិងទឹកប្រាក់ ២៥ម៉ឺនរៀល។

ករណីនេះបុរសជាម្ចាស់រថយន្តឆ្លាម ដែលរស់នៅក្នុងក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ លោកបានទិញរថយន្តនេះតពីគេ គឺមិនបានទិញពីម្ចាស់ដើមឡើយ នៅក្នុងឆ្នាំ២០១៤ដោយគេបានអោយឯសារបង់ពន្ធផ្លូវរថយន្តឆ្នាំ២០១៤ដូចក្នុងរូបភាពនេះ ដោយមិនបានដឹងថា ជាបង្កាន់ដៃបង់ពន្ធក្លែងក្លាយឡើយ។
លោក កែវ ច័ន្ទណារុន បានអោយដឹងទៀតថា៖ នៅក្នុងឆ្នាំ២០១៤ លោកក៍ធ្លាប់ឃើញអ្នកមានរថយន្តទំនើបៗ ដែលត្រូវបង់ពន្ធក្នុង១គ្រឿង ២លានរៀល យកសាលាប័ត្របង្កាន់បង់ពន្ធរថយ្តក្លែងក្លាយបង់បង់ពន្ធ ២ , ៣ ក្រឿងដែរ។ ពេលលោកសួរទៅម្ចាស់រថយន្តទាំងនោះ គេឆ្លើយថា បានទិញពីអ្នកគក់ជេ រថយន្តនៅវត្តភ្នំក្រុងភ្នំពេញ ក្នុងតម្លៃ១ៗ ថ្លៃ១លានរៀល ពួកគាត់មិនបានដឹងថា បង្កាន់ដៃបង់ពន្ធនោះក្លែងក្លាយនោះទេ។
ករណីនេះលោកបានបញ្ចាក់អោយដឹងថា៖ ដើម្បីកុំអោយចាញ់បោកជនខិលខូចអ្នកទិញរថយន្តនៅពេលទទួលយកបង្កាន់ដៃបង់ពន្ធផ្លូវប្រចាំឆ្នាំពីអ្នកលក់រថយន្ត គួរតែយកបង្កាត់ដៃបង់ពន្ធនោះ ទៅពិនិត្យនិងឆែកផ្ទៀងផ្ទាត់ជាមួយ កុំព្យូទ័ររបស់ខេត្ត ក្រុងសិន បើសិនជាបង្កាត់ដៃបង់ពន្ធត្រឹមនោះ គឺកុំព្យូទ័រវានិងបង្ហាញលេខរថយន្ត និងម្ចាស់ដើមរថយន្តឈ្មោះអីនៅឯណា ដូចក្នុងបណ្ណ័សំគាល់រថយន្តអញ្ចឹង និងត្រូវយល់ថា អ្នកក្លែងនិងអ្នកប្រើប្រាស់ឯកសារសាធារណៈនិងត្រូវទទួលទោសចំពោះមុខច្បាប់៕
20151111_084636

មតិយោបល់