ព័ត៌មានជាតិ

ទុក​ទូរស័ព្ទ​ក្បែរខ្លួន​ អ្នកកំពុង​បំផ្លាញសុខភាពខ្លួនឯង​រហូតដល់ទៅ៧០ភាគរយ

លោក Nikolai Kononov អនុប្រធានសម្ព័ន្ធនៃអង្គការសុខភាពជាតិ របស់រុស្ស៊ី​បាន​អះអាងថា ទូរស័ព្ទដៃ​ដែលយើងប្រើប្រាស់រាល់ថ្ងៃ វាកំពុងធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើង ទាំង​យើងមិនដឹងខ្លួន និងមានគ្រោះថ្នាក់បំផុតលើបញ្ហាប្រព័ន្ធ​ប្រសាទ និងការបន្តពូជ​។
ធាតុវិទ្យុសកម្មកម្ម ដែល​ភាយចេញពីទូរស័ព្ទដៃ ដែលយើងកំពុងប្រើប្រាស់ ឬ​ដាក់ក្នុងហោប៉ាវ វា​ធ្វើឲ្យប៉ះពាល់ដល់សុខភាពរហូតដល់ទៅ ៧០ ភាគរយ ។
អ្នកដែលប្រឈមនឹងបញ្ហានិងគ្រោះថ្នាក់ជាងគេ គឺកុមារ និង ស្ត្រីមានផ្ទៃពោះ ។ ដោយសារតែ​រលកវិទ្យុសកម្មវា​ខ្លាំងយ៉ាងនេះ សូមរក្សាទុកវាឲ្យឆ្ងាយពីរាងកាយ ពោលគឺអាចដាក់ក្នុងកាបូប កុំ​ដាក់ក្នុងហោប៉ាវ ឬ​កន្លែងណា​មួយដែល​អ្នកគិត​ថា វា​នឹងបន្ថយ​ចំហាយវិទ្យុសកម្ម៕​
1446867253.1

មតិយោបល់