ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង២០និង០៥នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហុន ដែលដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឃាន ប៊ុននឿន បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សុង ទូច ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ទោ នៅចំណុចទំនបរលក ក្រុម២៨ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីឃាដកម្ម ( ដុតសំលាប់ប្រព័ន្ធនៅក្នុងពាង) ។
ហេតុការណ៍ដុតសម្លាប់ប្រព័ន្ធរបស់ខ្លួននេះដែរបានកើតឡើងកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្ទះវីឡា ក្រុម៦ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ៕
ព័ត៌មានជាតិ
មតិយោបល់