ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើកម៉ូតូបុករថយន្តពីក្រោយ បណ្ដាលឲ្យដួលលើថ្នល់ ត្រូវរថយន្ត ១គ្រឿងទៀត កិនបែកក្បាលខ្ទេច

កណ្ដាល: នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១០និង៤៧នាទីយប់ មានករណីគ្រោះថ្នាក់ ចរាចរណ៍ មួយករណី
លើផ្លូវជាតិលេខ១ ចន្លោះKM២៨-២៩ ភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល។

សភាពនៃរឿងហេតុ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM 125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CS-5594 បើកបរដោយឈ្មោះ សេង ចាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដែលបើកបរមានទិសដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ពេលបើកមកដល់កន្លែងកើតហេតុខាងលើ បានបុកពីក្រោយ រថយន្តមិនស្គាល់អត្តសញ្ញាណ ដែលបើកបរមានទិសដៅស្របគ្នា បណ្តាលឲ្យដួលនៅនិងថ្នល់ ស្រាប់តែមានរថយន្ត មួយទៀតមកពីក្រោយ មិនស្គាល់អត្តសញ្ញាណ បានកិនក្បាលជនរងគ្រោះស្លាប់នៅកន្លែងកើតហេតុភ្លាមៗ សពរង់ចាំសាច់ញាតិមកទទួល
ចំណែកម៉ូត០១គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងយកទៅរក្សាទុកជាភស្តុតាង តាមនីតិវិធី។

សន្និដ្ឋាន៖ ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូឈ្មោះ សេង ចាន់ ភេទប្រុស ធ្វេសប្រហែសគ្មានការប្រុងប្រយ័ត្ន
បើកបរ មិនបានមើលស្ថានភាពផ្លូវខាងមុខមានឧបសគ្គ(មានហូបជាតិស្រវឹង)៕

មតិយោបល់