រតនគិរីៈ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦ លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៧ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី១៥ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជា ឆ្នាំ២០១៦ ដែលបានប្រារព្វធ្វើឡើង នៅវិទ្យាល័យសម្តេចឪ សម្តេចម៉ែ ក្រុងបានលុង ដោយមានការចូលរួមពីក្មួយៗ ប្អូនៗជាសិស្សានុសិស្សមកពីបណ្តាគ្រឹះស្ថានសិក្សារដ្ឋ និងឯកជននានា ក្នុងខេត្ត ប្រមាណជាង១.៥០០នាក់។
នាឱកាសនោះដែរ លោកអភិបាលខេត្តក៏បានផ្តល់ប័ណ្ណសរសើរដល់ក្រុមកីឡាបាល់ទះក្របខ័ណ្ឌសិស្សមធ្យមសិក្សាទូទាំងប្រទេស ដែលបានទទួលលទ្ធផលចំណាត់ថ្នាក់លេខ២ និងបាល់ទាត់សិស្សមធ្យមសិក្សាទទួលបានចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេស រួមទាំងគ្រូបង្វឹកផងដែរ កាលពីពេលកន្លងទៅថ្មីៗនេះ បានចែកជូនអំណោយជាសំភារៈសិក្សាជូនដល់សិស្សានុសិស្សដែលបានចូលរួមនាឱកាសនោះ និងមានការលេងល្បែងប្រជាប្រិយ៍ប្រកបដោយភាពស្និតស្នាល និងរីករាយបំផុត៕


















មតិយោបល់