ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន​ សែន អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិវូស៊ូ នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ហើយ

ក្វាងស៊ីៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញទៅដល់ទីក្រុងណាន ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាពហើយ កាលពីវេលាម៉ោង១០និង៤០នាទីម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង៩និង៤០នាទីម៉ោងក្នុងប្រទេសកម្ពុជា។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតប្រកបដោយសុវត្តិភាព នៅអាកាសយានដ្ឋានអន្តរជាតិវូស៊ូ ទីក្រុងណាននីង ក្រោមវត្តមាននៃការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងស្និតស្នាល កក់ក្ដៅបំផុត ពីសំណាក់ថ្នាក់ដឹកនាំខេត្តក្វាងស៊ី និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិនជាច្រើនរូប ពិសេសការស្វាគមន៍ពីក្រុមរបាំប្រពៃណីខេត្តក្វាងស៊ី។

សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងស្នាក់នៅទីក្រុងក្វាងស៊ី ប្រទេសចិន រយៈពេល២យប់៣ថ្ងៃ ដើម្បីចូលរួមពិព័រណ៌ចិន-អាស៊ាន លើកទី១៣ និងវេទិកាស្តីពីពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន លើកទី១។ ក្រៅពីការអញ្ជើញចូលរួមវេទិកាដ៏មានសារៈសំខាន់ទាំងពីរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីចិន មន្រ្តីជាន់ខ្ពស់ខេត្តក្វាងស៊ី រួមទាំងការធ្វើដំណើរទស្សនកិច្ចក្នុងតំបន់មួយចំនួន របស់ខេត្តក្វាងស៊ី៕

photo_2016-09-10_11-56-43photo_2016-09-10_11-56-25photo_2016-09-10_11-56-28photo_2016-09-10_11-56-30photo_2016-09-10_11-56-32photo_2016-09-10_11-56-34photo_2016-09-10_11-56-37photo_2016-09-10_11-56-39photo_2016-09-10_11-56-41

មតិយោបល់