ព័ត៌មានដែលត្រូវគេទម្លាយចេញនៅយប់មិញ បានឲ្យដឹងថា ពិធីការិនីទូរទស្សន៍ហង្សមាស ព្រមទាំងស្វាមី និងកូនស្រី បានរកឃើញវិជ្ជមានកូវីត១៩។ ក្រៅពីនេះ ក៏មានចចាមអារ៉ាមថាក្រុមគ្រួសារ ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ ក៏បានឆ្លងដែរ។ ដោយឡែក សុគន្ធនិសា និងសិល្បករច្រើននាក់ទៀតមានពាក់ព័ន្ធនឹងអ្នកទាំងប៉ុន្មាននាក់ខាងលើ។
ជុំវិញបញ្ហានេះ លោក មាស រិទ្ធី អគ្គនាយករងទូរទស្សន៍ហង្សមាស បានបញ្ជាក់ការពិតនៅក្នុងការផ្សាយព័ត៌មានព្រឹកនេះរបស់ហង្សមាសថា គិតត្រឹមព្រឹកនេះ មានតែគ្រួសារ កែវ ច័ន្ទនិមល ប៉ុណ្ណោះដែលបានឆ្លងមេរោគសាហាវខាងលើ។ “ខ្ញុំបញ្ជាក់រឿងនេះថា កែវ ច័ន្ទនិមល និងក្រុមគ្រួសាររបស់គាត់រកឃើញវិជ្ជមានកូវីត១៩ គឺជាការពិតហើយ!”។
លោកបានបញ្ជាក់ថា នៅពេលនេះ កម្មវិធីតន្ត្រី ប្រដាល់ ជាដើមរបស់ហង្សមាស ត្រូវបានសម្រេចផ្អាកដំណើរការរបស់ខ្លួនហើយ ហើយអ្នកដែលពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលជាមួយពិធិការិនីខាងលើ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកហើយដែរ៕
ប្រភព៖ sabay
មតិយោបល់