ព័ត៌មានជាតិ

ករណីហិង្សាក្នុងគ្រួសារ! ប្តីយកពូថៅកាប់ចំខ្នងប្រពន្ធ បណ្តាលឲ្យដាច់ហូរឈាម ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កំពង់ឆ្នាំងៈ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១និង៤០នាទី មានករណីហិង្សាក្នុងគ្រួសារ កើតឡើង ត្រង់ចំណុចផ្ទះជនសង្ស័យឈ្មោះ ស សៅ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឈ្លោះប្រកែកជាមួយប្រពន្ធ ហើយក៏បានឆក់ពូថៅ ផ្លែដែក ដងឈើបានពីដៃប្រពន្ធ ឈ្មោះខាត់ រ៉េត អាយុ៥២ឆ្នាំ កាប់ទៅលើប្រពន្ធចំខ្នងដៃខាងឆ្វេងដាច់សាច់ហូរឈាម ។ មួយសន្ទុះក្រោយមកជនរងគ្រោះជាប្រពន្ធក៏បានងងឹតមុខដួល នៅហ្នឹងកន្លែងកើតហេតុ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានអ្នកភូមិដឹកយកទៅកាន់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ដើម្បីព្យាបាលបន្ត ។ ចំណែកជនសង្ស័យ ត្រូវបាននគរបាលធ្វើការឃាត់ខ្លួន កសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្ត ចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕

មតិយោបល់