ព័ត៌មានជាតិ

មហិច្ឆិតាធំ! ក្រុមហ៊ុន​Apple ចង់ប្រើ AR Contact Lenses ភ្ជាប់ពីពិភពពិតទៅកាន់ពិភពឌីជីថល

នៅក្នុងកំណត់ត្រាស្រាវជ្រាវរបស់អ្នកវិភាគជំនាញ លោក Ming-Chi Kuo នៅថ្ងៃនេះបានបង្ហាញថា Apple មានមហិច្ឆិតាចង់ផលិត ឧបករណ៍ AR ប្រើជា Contact lenses ពាក់ភ្ជាប់នឹងភ្នែក នៅក្នុង ឆ្នាំ២០៣០ ខាងមុខនេះ។

ឧបករណ៍ពាក់ភ្ជាប់នឹងភ្នែកនេះនឹងផ្ដល់បទពិសោធន៍ពិភពលោកពិតៗ ភ្ជាប់ជាមួយនឹងទិន្នន័យបច្ចេកវិទ្យាសំខាន់ ដោយមិនបាច់ឱ្យអ្នកប្រើពាក់វ៉ែនតា ឬឧបករណ៍ AR ដទៃនោះទេ។ ជាឧទហរណ៍ នាពេលអនាគតអ្នកពាក់ AR Contact Lenses ដើរចូលហាងលក់ទំនិញ អ្នកអាចមើលឃើញដំណឹងផ្សេងៗ ម៉ោងលក់ ឬប្រតិបត្តិការទំនិញផ្សេងៗរបស់ហាងនោះ ជាឌីជីថល នៅជាប់នឹងភ្នែកតែម្ដង។

ប្រភពខាងលើបន្ថែមថា AR Contact Lenses នឹងជាឧបករណ៍ដំណើរដោយភ្ជាប់ទៅនឹង iPhone ឬឧបករណ៍របស់ Apple ដទៃទៀត។ ទោះយ៉ាងណារូបរាងគម្រូនៃឧបករណ៍នេះ មិនទាន់មានរូបរាងពិតប្រាកដនៅឡើយ ត្បិតវាហាក់នៅវែងឆ្ងាយតទៅទៀតសម្រាប់ Apple បំពេញមហិច្ឆិតាដ៏ធំនេះ ខណៈ Apple គម្រោងផលិតឧបករណ៍ AR និង VR ហាក់មិនទាន់លេចចេញជារូបរាងធំដុំនៅឡើយ មានត្រឹមរូបភាពគម្រូតែប៉ុណ្ណោះ។

មតិយោបល់