ព័ត៌មានជាតិ

អូស្ត្រាលីជម្លៀសមនុស្សបន្ថែមទៀត ខណៈទីក្រុងស៊ីដនីប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់ មិនធ្លាប់មាន៦០ឆ្នាំមកនេះ

 

អាជ្ញាធរអូស្ត្រាលីនៅថ្ងៃចន្ទនេះ គ្រោងនឹងជម្លៀសប្រជាជនរាប់ពាន់នាក់បន្ថែមទៀត ចេញពីតំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់ នៅភាគខាងលិចទីក្រុងស៊ីដនី (Sydney)។ នេះគឺជាគ្រោះទឹកជំនន់ដ៏អាក្រក់មិនធ្លាប់មានចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៦១។

 

ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល០៣ថ្ងៃកន្លងមកនេះ បានបង្កឱ្យមានទឹកជំនន់នៅក្នុងរដ្ឋ ដែលមានប្រជាជនច្រើនបំផុតនៅប្រទេសអូស្ត្រាលី គឺរដ្ឋញូសោតវែលស៍ (New South Wales ឬ NSW) ដែលបណ្តាលឱ្យមានការខូចខាតយ៉ាងខ្លាំងដោយផ្ទះសម្បែងជាច្រើនខ្នង ត្រូវបានបំផ្លិចបំផ្លាញ ខណៈផ្លូវថ្នល់ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ក៏ត្រូវបានជន់លិច ជាហេតុនាំឱ្យមានការជម្លៀសប្រជាជន ទ្រង់ទ្រាយធំ។ ប្រជាជនជិត ២,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់ទំនាប៕

 

ប្រភព៖ Reuters (ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២)

មតិយោបល់