លទ្ធផលនៃការធ្វើតេស្តទ្រង់ទ្រាយធំមួយ នៅក្នុងសហរដ្ឋអាមេរិកបានបង្ហាញថា វ៉ាក់សាំងប្រឆាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford មានប្រសិទ្ធភាព «៧៩ភាគរយ» ក្នុងការការពារប្រឆាំងនឹងជំងឺ COVID-19 និង ១០០ភាគរយ ក្នុងការទប់ស្កាត់មិនឲ្យអ្នកជំងឺ ឈានដល់ការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ឬត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ។
លទ្ធផលខាងលើត្រូវបានចេញផ្សាយនៅថ្ងៃចន្ទនេះ ដោយយោងទៅលើអ្នកចូលរួមចំនួន ៣២,៤៤៩នាក់ ដែលបានមកពីក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយមួយ នៅឯសហរដ្ឋអាមេរិក។ ក្រុមហ៊ុន AstraZeneca បានឲ្យដឹងថា គណៈកម្មាធិការឯករាជ្យមួយក៏បានធ្វើការស៉ើបអង្កេត ពាក់ព័ន្ធបញ្ហាកំណកឈាម (Blood Clot) កំឡុងការធ្វើតេស្តនោះផងដែរ ប៉ុន្តែពុំបានរកឃើញហានិភ័យផ្នែកសុវត្ថិភាពណាមួយ ទាក់ទងនឹងវ៉ាក់សាំង AstraZeneca ឡើយ៕
ប្រភព៖ Bloomberg
មតិយោបល់