សូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួម ពាក់ម៉ាស់ និងរក្សាគម្លាត ឲ្យបានគ្រប់គ្នា ដើម្បីកាត់ផ្តាច់សង្វាក់ នៃឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ អាជ្ញាធរនឹងធ្វើការផាកពិន័យ ចំពោះបងប្អូនិងរក្សាគម្លាដែលមិនបានអនុវត្តតាមការណែនាំនេះ។
ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ នឹងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ទាំងអស់គ្នា និងមិនមានប្រជាពលរដ្ឋណាម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ចផាកពិន័យ ឬទទួលទោសបញ្ញតិ ។
សូមចូលរួមគោរពអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវគោលការណ៍ ណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការការពាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣.ការពារ និង៣.កុំ។
-៣.ការពារ (១.ពាក់ម៉ាស ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលចាប់ពី ១,៥០ម៉ែត្រឡើងទៅឱ្យបានគ្រប់គ្នានៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
-៣កុំ (១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្សល់ចេញ-ចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម)៕
មតិយោបល់