ព័ត៌មានជាតិ

រន្ទះបាញ់ឆេះផ្ទះពលរដ្ឋ១ខ្នង បណ្តាលឲ្យខូចខាតទាំងស្រុង និងបាត់បង់ទឹកប្រាក់ចំនួន៣ម៉ឺនដុល្លារ

ក្រចេះ: នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៨និង៣០នាទី នៅចំណុចភូមិថ្មហាលវាល ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលមកពីរន្ទះបាញ់កើតឡើងចំនួន១លើក ឆេះផ្ទះចំនួន១ខ្នង មានទំហំ ៨x១៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស្លឹក ឆេះទាំងស្រុង ។

ម្ចាស់ផ្ទះឈ្មោះ ជួន សឿន ភេទប្រុស អាយុ ៤១ឆ្នាំ និងប្រពន្ធឈ្មោះ អ៊ី ធាវិ អាយុ ៣៥ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិ-ឃុំខាងលើ ។
សម្ភារ:ខូចខាតរួមមាន៖ គ្រែ ១, ទូទឹកកក ១, ទូដាក់ខោអាវ ១, គ្រឿងសង្ហាររឹម ១ឈុត, ប្រាក់រៀល ចំនួន ២៣លានរៀល, សរុបជាថវិកាក្នុងការខូចខាតចំនួន ៣ម៉ឺនដុល្លារ ។

មូលហេតុ៖ ដោយសារគ្រោះធម្មជាតិ រន្ទះបាញ់ ។
ករណីខាងលើនេះ មិនបណ្តាលឲ្យរងគ្រោះ ឬបាត់បង់អាយុជីវិតមនុស្សនោះទេ ដោយម្ចាស់ផ្ទះមិននៅ ។ កម្លាំងនគរបាលសង្គ្រោះអគ្គិភ័យ នៃអធិការដ្ឋាននគរបាលស្រុកស្នួល បានចេញអន្តរាគមន៍ធ្វើការបាញ់ទឹកពន្លត់ផងដែរ អស់ទឹកចំនួន ០១រថយន្ត ទើបភ្លើងរលត់ទៅវិញអស់ ៕

មតិយោបល់