អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន សូមប្រកាសច្រានចោលទាំងស្រុង នូវការផ្សាយព័ត៌មានប្រឌិតបែបនេះ។
ក្រសួងសុខាភិបាល សូមច្រានចោលទាំងស្រុង នូវ
ការផ្សាយប្រឌិតបែបនេះ។ រូបភាពអ្នកចាក់វ៉ាក់សាំង
នេះ មិនមែនជារូបរបស់សព សូមអ្នកប្រឌិតរឿង
ទាំងឡាយមានសីលធម៌ និងគុណធម៌ខ្លះផងបានទេ?
សូមមើលឱ្យច្បាស់មើល តើរូបអ្នកចាក់វ៉ាក់សាំងនេះ
ជានរណា ? សូមគោរពសិទ្ធិលោកជំទាវដែលជាម្ចាស់
រូបថតចាក់វ៉ាក់សាំងពិតប្រាកដផងបានដែរទេអស់អ្នក
អគតិទាំងឡាយអើយ ល្មមឈប់បោកប្រាស់បែបនេះ
ទៀតទៅ។ គេរកវ៉ាក់សាំងចាក់មិនបានផង ឥឡូវមាន
វ៉ាក់សាំងចាក់ហើយអស់អ្នកអគតិទាំងឡាយដែល
មិនចង់ចាក់ទេក៏មិនអីដែរ ទុកវ៉ាក់សាំងចាក់ជូនអ្នក
ដែលគេត្រូវការដ៏ច្រើនសន្ធឹកសន្ធាប់វិញល្អជាង។ ។
សូមអាជ្ញាធរមានសមត្ថកិច្ច ចាត់ការតាមផ្លូវច្បាប់ផង។
សូមអរគុណ។
ព័ត៌មានជាតិ
មតិយោបល់