ព័ត៌មានជាតិ

រថយន្ត ៦កៅអីឆ្លងចរន្តអគ្គិសនី ប៊ិះឆេះហ្មត់ នៅកំពង់ចម្លងអរិយក្សត្រ

ភ្នំពេញ: កាលពីវេលាម៉ោង ៦ និង៣០នាទីល្ងាច នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ មានករណីឆេះរថយន្តមួយគ្រឿងនៅចំណុចកំពង់ចម្លង អរិយក្សត្រ ផ្លូវ សួនថ្មី ភូមិ២ សង្កាត់ ចតុមុខ ខណ្ឌ ដូនពេញ បណ្តាលឲ្យរថយន្តខូចខាតស្ទើរទាំងស្រុង។

រថយន្តដែលឆេះនោះគឺម៉ាក កូរ៉េ ៦កៅអី ស្លាកលេខ ភ្នំពេញ ២g -៨៦៣៦ អ្នកបើកបរឈ្មោះ ឌី សុជាតិ ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ បើករថយន្ត ទីលំនៅ ស្រុក ល្វាឯម ខេត្ត កណ្តាល មុខរបរ បើកបរ។ នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ២ឡាន។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលនាំឲ្យឆេះនោះ គឺបណ្តាលមកពីផ្ទុះសេខ្សែរភ្លើងក្នុងរថយន្ត ហើយក្នុងហេតុការណ៍នេះ មិនបង្កគ្រោះថ្នាក់អ្វីទេ៕

//youtu.be/SwNt1YhHU_Y

photo_2016-10-30_19-39-47

photo_2016-10-30_19-39-50

photo_2016-10-30_19-39-52

photo_2016-10-30_19-39-54

photo_2016-10-30_19-39-55

photo_2016-10-30_19-39-57

photo_2016-10-30_19-40-00

photo_2016-10-30_19-40-01

photo_2016-10-30_19-40-03

photo_2016-10-30_19-40-05

photo_2016-10-30_19-40-07

មតិយោបល់