ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មេីរជេីងលេខ ៥៣ សហការ ជាមួយកម្លាំង នគរបាល ការពារ ព្រំដែន គោក លេខ៨១៧ និងកម្លាំង ផ្នែក សឹករង ស្រុកសំពៅលូន ល្បាត តាម បន្ទាត់ ព្រំដែន កម្ពុជា -ថៃ ក្នុងភូមិសា ស្រ្ត ស្រុក សំពៅលូន បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។
ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់ ស្រីចំនួន ១៩នាក់ និង និងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ៕
មតិយោបល់