ព័ត៌មានជាតិ

កូវីដ-១៩ ទំនងជាមានវត្តមាននៅតាមប្រទេសជាច្រើនរួចទៅហើយ មុនរកឃើញដំបូងនៅចិន, នេះបើតាមរបាយការណ៍ WHO

 

(ប៉េកាំង)៖ របាយការណ៍ស្តីពីកិច្ចប្រឹងប្រែងស្រាវជ្រាវរកប្រភពដើមនៃជំងឺ COVID-19 ដែលចេញផ្សាយដោយអង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារសប្តាហ៍នេះ បានបង្ហាញថា COVID-19 ទំនងជាបានឆ្លងរីករាលដាល នៅតាមប្រទេសជាច្រើនរួចស្រេចទៅហើយ មុនពេលករណីដំបូងបំផុត ត្រូវបានរកឃើញនៅក្នុងទីក្រុងវូហាន ប្រទេសចិន។

ករណីឆ្លងដំបូងៗនៃជំងឺ COVID-19 ត្រូវបានរកឃើញនៅទីក្រុង Wuhan នៃខេត្ត Hubei ភាគកណ្តាលប្រទេសចិន កាលពីអំឡុងចុងឆ្នាំ២០២០។ របាយការណ៍របស់ WHO បានផ្តល់តំរុយថា COVID-19 ទំនងជាបានរាតត្បាតនៅតាមប្រទេសផ្សេងៗជាច្រើន តាំងតែពីមុនពេលត្រូវបានរកឃើញដំបូងក្នុងប្រទេសចិនទៅទៀត។ របាយការណ៍ដដែល បានគូសបញ្ជាក់ទៀតថាគុណភាពនៃការសិក្សាទាំងនោះ ដ្បិតនៅតែមានកម្រិតមែន តែវាជារឿងដ៏សំខាន់មួយ ក្នុងការស្រាវស្រាវអំពីលទ្ធភាព នៃការរីករាលដាលរបស់ COVID-19 នៅមុនករណីដំបុងៗ ដែលរកឃើញនៅចិន៕

Xinhua ៖ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

មតិយោបល់