ព័ត៌មានជាតិ

បទល្មើសនេសាទរាប់ពាន់កន្លែងក្នុងឃុំផាតសណ្តាយ លោកប៉ែន វណ្ណរិទ្ធ អសមត្ថភាពបង្រ្កាប

កំពង់ធំ: ជារៀងរាល់ថ្ងៃខណ្ឌរដ្ឋបាលជលផលកំពង់ធំ តែងតែបង្ហោះតាមបណ្តាយហ្វេសប៊ុកពីសកម្មភាពបង្រ្កាបបទល្មើសនេសាទ តែផ្ទុយទៅវិញគឺជាសកម្មភាពបោកបញ្ឆោត និងជារបាយការណ៍ភូតកុហកថ្នាក់លើតែប៉ុណ្ណោះ ផ្ទុយទៅវិញភាពជាក់ស្តែងបទល្មើសនេសាទបានកើតឡើងពេញបន្ទុក ស្ថិតក្នុងឃុំផាតសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បទល្មើសនេសាទដែលត្រូវបានប្រទះឃើញរាប់ពាន់កន្លែងកាលពីរសៀលថ្ងៃទី ០១ខែកញ្ញា ឆ្នាំ២០១៦នោះគឺស្ថិតនៅចំណុចកោះតាបរ អន្លុងផ្សោត និងព្រែកឆ្កោក ដែលសុទ្ធតែបទល្មើសសាច់ក្រហម និងអ៊ុយ ព្រមទាំង លបឡុក ដែលមានប្រវែងមួយកន្លែងស្មើនឹង៣.០០០ ម៉ែត្រទៅ៤.០០០ម៉ែត្រ ដោយសារតែមានការបើកភ្លើងខៀវ ពីលោក ព្រុំ សុខឿន នាយសង្កាត់រដ្ឋបាលជលផលផាត់សណ្តាយ និងលោក ស៊ិនសុភី ហៅ ប្រុស នាយរងសង្កាត់។

បទល្មើសនេសាទរាប់ពាន់កន្លែង ស្ថិតក្នុងឃុំផាតសណ្តាយ លោក ព្រុំ សុខឿន នាយសង្កាត់ផាតសណ្តាយអសមត្ថភាពបង្រ្កាប ដែលត្រូវបានគេដឹងថាអ្នកប្រព្រឹត្តបទល្មើសនេសាទ ត្រូវរ៉ូវគ្នាជាមួយសមត្ថកិច្ចចំណែកនាយខណ្ទរដ្ឋបាលជលផលកំពង់ធំ ប្រហែលជាកើតជំងឺជាប់ត្រគៀក ឬក៏ជានាយខណ្ឌរដ្ឋបាលចងមុង ស្តាប់តែរបាយការណ៍ថ្នាក់ក្រោមភូតភរកុហក។

ពាក់ព័ន្ឋនឹងការបើកភ្លើងខៀវឲ្យមានការដាក់បទល្មើសនេសាទ គឺមិនអាចធ្វើការទំនាក់ទំនងលោក ព្រុំ សុខឿន នាយសង្កាត់ និងលោកស៊ិន សុភី ហៅ ប្រុស នាយរងសង្កាត់បានទេ ទោះជាខលតាមប្រពន្ឋទូរស័ព្ទជាច្រើនដងតែពុំមានអ្នកទទួល ជាហេតុធ្វើឲ្យមានការសង្ស័យថាលោកនាយសង្កាត់ និងនាយរង ព្រមទាំងនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានទទួលលាភសក្ការ:រហូតសើមមាត់សើម ក អស់ហើយ បានជាពុំមានការបង្រ្កាប។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានឲ្យដឹងក្រោយពីមានសេចក្តីរាយការពីអ្នកសារព័ត៌មាន លោកបានសួរបញ្ជាក់ថា ពួកអស់លោកពិតជាបានចុះទៅទីតាំងបទល្មើសមែនឬ បើមានបទល្មើសមែនចាំខ្ញុំឲ្យគេទៅបង្រ្កាបឥលូវ ការលើកឡើងរបស់លោកប៉ែន វណ្ណរិទ្ធបែបនេះក៏ព្រោះតែលោកស្មានថា ចាំតែយករូបភាព ឬយករបាយការណ៍ តាមប្រព័ន្ឋធាតុអាកាស ទោះជាយ៉ាងណានោះមហាជនទូទៅ កំពុងតែរងចាំមើលចំណាត់ការរបស់សមត្ថកិច្ចក្នុងការបង្រ្កាបបទល្មើស៕

asset (2)

asset (3)

asset (4)

asset (5)

asset (6)

asset (7)

asset

មតិយោបល់