អ៊ីរ៉ាក់ៈ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ចំនួនសរុប នៃជនជាតិអ៊ីរ៉ាក់ ៦៩១ នាក់ ត្រូវបានសម្លាប់ និង ១.០១៦ នាក់ផ្សេងទៀត បានរងរបួស នៅខែសីហា ឆ្នាំ ២០១៦នេះ នៅក្នុងអំពើភេរវកម្ម ហិង្សា និងជម្លោះប្រដាប់អាវុធ នៅក្នុងប្រទេសអ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦។
ចំនួនសរុបនៃជនស៊ីវិល ៤៧៣ នាក់ ត្រូវបានសម្លាប់ ខណៈដែល ៨១៣ នាក់ទៀត បានរងរបួស ផ្អែកតាមលោក Dujarric បាននិយាយដោយដកស្រង់តួលេខ អ្នកស្លាប់ដែលបានកត់ត្រា នៅក្នុងបេសកកម្មជំនួយរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសអ៊ីរ៉ាក់ (UNAMI) ។
តំណាងពិសេសនៃអគ្គលេខាធិការ UN សម្រាប់ប្រទេសអ៊ីរ៉ាក់ លោក Jan Kubis បានថ្កោលទោស យ៉ាងខ្លាំង ចំពោះការវាយប្រហារភេរវកម្ម និងទង្វើផ្សេងទៀតទាក់ទងនឹងសកម្មភាពភេវរកម្មនាពេលបច្ចុប្បន្ន ថែមទាំងបានអំពាវនាវឲ្យភាគីទាំងអស់ អនុវត្តកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារជីវិតជនស៊ីវិល និងជំរុញឲ្យ រដ្ឋាភិបាលអ៊ីរ៉ាក់ពង្រឹងភាពរឹងប៉ឹង នៅក្នុងការរួបរួម ដើម្បីប្រឈមមុខនឹងអំពើហិង្សាឥតឈប់ឈរនេះ៕

មតិយោបល់