(ញូដេលី)៖ ក្រសួងសុខាភិបាលឥណ្ឌា នៅថ្ងៃសៅរ៍នេះបានឱ្យដឹងថា ករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសបានកើនឡើងដល់ ១២,៣៩២,២៦០ករណីហើយ។
ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨៩,១២៩ករណីបន្ថែមទៀត ខណៈអ្នកស្លាប់ថ្មីៗចំនួន ៧១៤នាក់ក៏ត្រូវបានរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅដូចគ្នា ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១៦៤,១១០នាក់។
ចំនួនករណីឆ្លង និងស្លាប់ខាងលើនេះ គឺជាចំនួនខ្ពស់បំផុតដែលបានរាយការណ៍នៅក្នុងឆ្នាំ២០២១នេះ និងមិនធ្លាប់មានរយៈពេលជាង៦ខែមកនេះ។ បច្ចុប្បន្ននេះ នៅមានអ្នកជំងឺសរុបចំនួន៦៥៨,៩០៩នាក់ ទៀត ដែលកំពុងសម្រាកព្យាបាលនៅក្នុងប្រទេសឥណ្ឌានៅឡើយ ខណៈអ្នកជំងឺចំនួន១១,៥៦៩,២៤១នាក់ បានជាសះស្បើយ និងអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕
Reuters៖ ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១
មតិយោបល់