ព័ត៌មានជាតិ

ទីតាំងចត្តាឡីស័កលេខរៀងទី៧ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ

ទីតាំងចត្តាឡីស័កលេខរៀងទី៧ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅយប់នាថ្ងៃទី៥ខែមេសា ឆ្នាំ២០២១
គណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នៅទីតាំងចត្តាឡីស័ក មួយកន្លែង ស្ថិតផ្ទះជួល អាគារ៥ជាន់ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ជាមួយគ្នានោះ បងប្អូនស្នាក់នៅអាគារជាន់ទី៣ ជាន់ទី៤ ជាន់ទី៥ សរុបចំនួន១២០នាក់ ស្រី៥២នាក់ បានអនុវត្តត្រឹមត្រូវ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ដោយ លទ្ធផលធ្វើសំណាក លើកទី២ អ្នកទាំងអស់គ្នា (អវិជ្ជមាន) កាលពីកន្លងទៅ មានការ ពាក់ព័ន្ធជាមួយឈ្មោះ មាន សុវណ្ណណែត (វិជ្ជមាន)ស្នាក់នៅជាន់ទី៤ ។
នៅក្នុងនោះ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានផ្តាំផ្ញើ សាកសួរសុខទុក្ខ
បងប្អូនទាំងអស់គ្នា និង ចូលរួម អនុវត្តនូវវិធានការ សម្តេចតេជោ ៣ការពារ ៣កុំ និង ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

មតិយោបល់